ដូចម្តេចដែលហៅថាការបង្ករកំណើតដោយផ្ញើរពោះ?

អនុវត្តទៅលើគូស្វាមីភរិយាមានភាពអារ (សំដៅទៅលើជាឪពុកម្តាយ/ ប្តីប្រពន្ធដែលមានបំណងចង់បានកូន) អាចជួលស្ត្រីម្នាក់ផ្សេងទៀត (ជាញឹកញាប់គេស្គាល់ថាជាមាតាជំនួស) ដើម្បីទទួល និងបង្កើតកូនមួយសំរាប់ពួកគេ។ ជាធម្មតាម្តាយពពោះឱ្យគេត្រូវបានជួលនៅពេលស្ត្រីជាដៃគូមានបទពិសោធន៏ពីដំណើរការខុសប្រក្រតីនៃស្បូន។.

ប្រភេទនៃការបង្ករកំណើតដោយផ្ញើរពោះ

ភាពត្រឹមត្រូវ (ប្រពៃណី / ភាពចូលចិត្ត) ការបង្ករកំណើតដោយផ្ញើរពោះ

ដំណើរការខុសប្រក្រតីនៃស្បូនរបស់ស្ត្រី ដែលនាំអោយមានការជួលម្តាយអោយពពោះឱ្យគេ, ជាអ្នកដែលត្រូវបានទទួលការមានគត៌តាមវិធី សិប្បនិម្មិតដោយការបញ្ចូលមេជីវិតឈ្មោល របស់បុរសជាឪពុក។ ក្នុងករណីនេះ, ស៊ុតនឹងក្លាយទៅជាគត៌ជំនួស និងបង្កើតទំនាក់ទំនង ជីវសាស្រ្តរវាងនាង និងកូន។ ក្នុងករណីមួយចំនួន, ការខ្វះនៃមេជីវិតឈ្មោលរបស់ដៃគូជាបុរស នឹងនាំឱ្យមានការរកជំនួយមេជីវិតឈ្មោលពីអ្នកបរិច្ចាគ, ដែលនឹងក្លាយជាឪពុកបង្កើតរបស់ កូន ដោយហេតុនេះធ្វើឱ្យកូនមិនមានការតភ្ជាប់ទៅនឹងឪពុកម្តាយដែលចង់បានកូននោះទេ។ ដូច្នេះទោះបីជាគូស្វាមីដែលបានជួលអ្នកពពោះជំនួស ឬអ្នកបរិច្ចាគមេជីវិតឈ្មោលដើម្បីមាន កូន ក៏ដូចជាឪពុកម្តាយមានគោលបំណងចង់បានកូននោះនឹងមិនមានទំនាក់ទំនងជាមួយ កូននោះទេ។.

អំឡុងពេលនៃការបង្ករកំណើតដោយផ្ញើរពោះ (ពេញលេញ)

ក្នុងករណីនៃសំណុំបែបបទត្រឹមត្រូវ, ជាការតភ្ជាប់ជីវសាស្រ្តដែលត្រូវបានបាត់។ ដូច្នេះវាកាន់ តែសំខាន់ដែលមានឪពុកម្តាយតែមួយ។ ដើម្បីទទួលបានដូចនេះ មានបច្ចេកវិទ្យាមួយដែល គេហៅថា ការបង្ករកំណើតក្រៅស្បូនត្រូវបានចាប់ផ្តើមឡើង។ ជាមួយបច្ចេកវិទ្យានេះ, ស៊ុតត្រូវ បានយកពី ម្តាយដែលមានចង់បានកូន និងមេជីវិតឈ្មោលត្រូវបានយកពីឪពុកដែលចង់បាន កូន ត្រូវបានធ្វើលទ្ធកម្មហើយដាក់ក្នុងស្បូនរបស់ម្តាយដែលពពោះឱ្យគេនោះ។ តាមរយៈនេះ, ទំនាក់ទំនងជីវសាស្រ្តរវាងកូន និងអ្នកពពោះជំនួសគេនឹងមិនមានសុពលភាព។ នៅលើពិភពលោកទាំងអស់, អំឡុងពេលនៃការបង្ករកំណើតដោយផ្ញើរពោះគឺនៅក្នុងកន្លែង និងសំណុំបែបបទត្រឹមត្រូវដែលត្រូវបានហាមឃាត់និងបានចាត់ទុកថាជាការខុសច្បាប់។.

ការព្រមព្រៀង

អាជីវកម្

ការព្រមព្រៀងមួយដែលអ្នកពពោះជំនួសគេនឹងត្រូវបានសំណងក្នុងការពរពោះទារករបស់ប្តីប្រពន្ធមានបំណងចង់បានកូននេះក្នុងផ្ទៃរបស់នាង។ ការចំណាយផ្នែកវេជ្ជសាស្រ្ត និងការចំណាយ ផ្សេងទៀតនៃការពពោះឱ្យគេគឺត្រូវបានឧបត្ថម្ភពីឪពុកម្តាយមានបំណងចង់បានកូននេះ។ កិច្ចសន្យា ឬកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាដោយអ្នកពពោះជំនួសគេ និង ឪពុកម្តាយដែលមានបំណងចង់បានកូនដើម្បីជៀសវាងជម្លោះលើបញ្ហាសំណងទូទាត់ការចំណាយវេជ្ជសាស្រ្ត និងសំណងសន្យា។.

សារប្រយោជន៍សាធារណៈ

សម្រាប់ហេតុផលជាច្រើន, មនុស្សជាច្រើនបានចោទសួរអំពីការបង្ករកំណើតដោយផ្ញើរពោះនេះ ដោយពួកគេថាវាជាទង្វើនៃការកេងប្រវ័ញ្ចទៅលើស្ត្រីដែលស្ថិតក្រោមភាពក្រីក្រ។ ហេតុនេះ ប្រទេសជាច្រើនបានប្តូរទៅជាការព្រមព្រៀងមួយដែលហៅថាសារប្រយោជន៍សាធារណៈ។ ក្នុងការព្រមព្រៀងនេះ, ត្រូវមានស្ត្រីម្នាក់ដែលបានស្ម័គ្រចិត្តចូលមក និងជួយដល់ឪពុកម្តាយ ដែលមានបំណងចង់បានកូននេះ ដោយការមានកូនម្នាក់។ ច្បាប់នៅក្នុងប្រទេសជាច្រើនដែលអនុញ្ញាតឱ្យមានការស្ម័គ្រចិត្តបង្ករកំណើតដោយផ្ញើរពោះនេះ តែអាចទទួលបានតែសំណងទៅតាមវិក័យប័ត្រពេទ្យតែប៉ុណ្ណោះ។.


តើនៅពេលណាទើបអាចស្វែងរកការបង្ករកំណើតដោយផ្ញើរពោះនេះ?

ពេលដែលម្តាយមានគោលបំណងចង់បានកូននេះមិនអាចផលិតស៊ុតឬកំពុងជួបប្រទះនឹងដំណើរការខុសប្រក្រតីជាស្បូន។ នេះត្រូវបានគេដឹងថានៅពេលដែលប្ដីប្រពន្ធមានបំណងចង់បាន កូន បានទទួលការព្យាបាល តាមរយៈបច្ចេកទេសជួយក្នុងការបន្តពូជដូចជា ការបង្ករកំណើត ក្រៅស្បូន (IVF) ខ្លួនឯង។.

ការកំណត់អត្តសញ្ញាណភ្នាក់ងារ

យើងអាចមើលឃើញភ្នាក់ងារគ្រប់ទីកន្លែងដើម្បីទាក់ទងអ្នកជំងឺ និងមន្ទីរពេទ្យ។ ប៉ុន្តែអ្នកទាំងអស់ទាំងនេះមិនត្រូវបានអនុញ្ញាតដោយផ្លូវច្បាប់នោះទេ។ ភ្នាក់ងារដែលគ្មានការអនុញ្ញាតទាំងនេះសន្យាថានឹងជួយរៀបចំការបង្ករកំណើតដោយផ្ញើរពោះនេះរួចរាល់ដោយមានការចំណាយតិចជាង តំលៃរបស់ភ្នាក់ងារដែលបានអនុញ្ញាតដោយស្រប ច្បាប់។ ប៉ុន្តែប្តីប្រពន្ធមានគោលបំណងចង់បានកូននេះអាចនឹងត្រូវបានទទួលការរៀបចំមួយ នៅក្នុងបរិស្ថានដែលមិនមានផាសុខភាព។ ពួកគេបានជួលម្តាយពពោះឱ្យគេដោយរំលោភ បំពានលើច្បាប់។ ដូច្នេះយើងបានផ្ដល់យោបល់ថាត្រូវដឹងអំពីទីផ្សារការអនុវត្តន៍ទាំងស្រុងសិន មុនពេលស្វែងរកជំនួួយពីភ្នាក់ងារ។.

ឱកាសនៃការទទួលបានជោគជ័យក្នុងការបង្ករកំណើតដោយផ្ញើរពោះ

ជាធម្មតាអត្រាជោគជ័យក្នុងការបង្ករកំណើតដោយផ្ញើរពោះមានកំរិតខ្ពស់។ ប្រមាណ 90 ភាគរយនៃករណីបង្ករកំណើតដោយផ្ញើរពោះមានភាពជាវិជ្ជមាន។ មានមួយចំនួនដែលអាច ធ្វើទៅរហូតលើកទីពីរ ឬទីបីដើម្បីទទួលបានភាពជោគជ័យ។ ហេតុដូច្នេះជាពិស្ដារអត្រាជោគជ័យមានកំរិតខ្ពស់នៅក្នុងការបង្ករកំណើតដោយផ្ញើរពោះ។.


តើធ្វើដូចម្តេចដើម្បីកំណត់អត្តសញ្ញាណម្តាយដែលពពោះអោយគេ?

ការជួលម្តាយពពោះឱ្យគេបានក្លាយទៅជារឿងសាមញ្ញណាស់ជាមួយនឹងមនុស្សរាប់រយនាក់ភ្នាក់ងារទាំងអស់។ ភ្នាក់ងារទាំងនោះក៏អាចជួយក្នុងការកំណត់អត្តសញ្ញាណរបស់ស៊ុតពីអ្នកបរិច្ចាគ ផងដែរប្រសិនបើមានតំរូវការ។ ដើម្បីក្លាយជាម្តាយដែលពពោះអោយគេ ស្រ្តីគួរតែមានអាយុ យ៉ាងតិច 21 ឆ្នាំ, គួរតែបានសំរាលកូនដែលមានសុខភាពល្អយ៉ាងហោចណាស់ម្នាក់ពីមុនហើយ គ្មានករណីនៃជំងឺស្រួចស្រាវនោះទេ។ ដើម្បីពិនិត្យមើលទាំងអស់នេះ, អ្នកម្តាយដែលពពោះឱ្យគេ ត្រូវឆ្លងកាត់ការធ្វើតេស្តវេជ្ជសាស្រ្តដោយស្របច្បាប់។.

តើត្រូវធ្វើដូចម្តេចទើបទទួលបានស៊ុតពីអ្នកបរិច្ចាគ?

អំឡុងពេលនៃការបង្ករកំនើតដោយផ្ញើរពោះ មានការដាក់ស៊ុតរបស់ម្តាយដែលចង់បានកូន និងមេជីវិតឈ្មោលរបស់ឪពុកដែលចង់បានកូន ទៅក្នុងស្បូនរបស់អ្នកពពោះអោយគេដូច ដែលបានអានខាងលើ។ ប៉ុន្តែមានច្រើនដងនៅពេលដែលម្តាយដែលចង់បានកូនមិនអាច ផលិតស៊ុតបាន។ ដូចជាករណីមួយ, បានទទួលស៊ុតពីស្ត្រីម្នាក់ផ្សេងទៀត (សំដៅដល់អ្នកបរិច្ចាគស៊ុត) ។ ជាទូទៅអ្នកបរិច្ចាគមិនមែនជាអ្នកដែលពពោះអោយគេនោះ ទេ។ ភ្នាក់ងារដែលបានជួលម្តាយពពោះឱ្យគេក្នុងនាមរបស់អ្នក, នឹងជួលស៊ុតពីអ្នកបរិច្ចាគដែរ។.

តើអ្វីទៅជាបញ្ហាដែលជាប់ពាក់ព័ន្ធជាមួយច្បាប់?

ការបង្ករកំណើតដោយផ្ញើរពោះអាចមានការទទួលខុសត្រូវក្នុងករណីជាច្រើនប្រសិនបើនីតិវិធីមួយចំនួនអនុវត្តឱ្យមិនបានត្រឹមត្រូវ។ ឧទាហរណ៍, មានមួយករណីដែលទៅតាមរយៈភ្នាក់ងារដែល បានអនុញ្ញាតស្របច្បាប់ដើម្បីជួយក្នុងការបង្ករកំណើតដោយផ្ញើរពោះ។ ប្ដីប្រពន្ធទាំងពីរគួរដឹង ថាតើប្រទេសណាដែលពួកគេបានធ្វើដំណើរទៅ, អនុញ្ញាតគ្រប់ប្រភេទទាំងអស់នៃការរៀបចំ ការបង្ករកំណើតដោយផ្ញើរពោះ។ ប្រទេសអ៊ីស្រាអែល, ប្រទេសអាហ្រ្វិកខាងត្បូង, ប្រទេសក្រិក, ប្រទេសរុស្ស៊ី, ប្រទេសហ្សកហ្ស៊ី, ប្រទេសអ៊ុយក្រែន … អនុញ្ញាតឱ្យមានការបង្ករកំណើតដោយផ្ញើរពោះគ្រប់ទំរង់ទាំងអស់។ រដ្ឋកាលីហ្វញ៉ា, New Hampshire និងរដ្ឋ Arkansas គឺជារដ្ឋស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យមានការបង្ករកំណើតដោយផ្ញើរពោះគ្រប់ទំរង់ទាំងអស់។ ប៉ុន្តែការរៀបចំ ជាច្រើនត្រូវបានហាមឃាត់ទាំងស្រុង និងមួយចំនួនត្រូវបានអនុញ្ញាតដោយការព្រមព្រៀង ការបង្ករកំណើតដោយផ្ញើរពោះដោយការស្ម័គ្រចិត្តប៉ណ្ណោះ។ ដែលសំខាន់បំផុតនោះគឺ, ម្តាយដែលពពោះឱ្យគេនោះអាចសុំសិទ្ធក្នុងការគ្រប់គ្រងកុមារ ហើយច្បាប់នៅក្នុងប្រទេស មួយចំនួនក៏បានអនុញ្ញាតឱ្យដូចគ្នា។.


តើកូនរបស់ខ្ញុំនឹងទទួលបានភាពជាពលរដ្ឋនៃប្រទេសរបស់ខ្ញុំដែរឫទេ?

មនុស្សជាច្រើនមកពីបរទេសបានធ្វើដំណើរជាលក្ខណៈទ្រង់ទ្រាយធំទៅលើការបង្ករកំនើតដោយផ្ញើរពោះនេះដើម្បីទទួលបានកូនម្នាក់សម្រាប់ខ្លួនគេ។ ប៉ុន្តែកុមារត្រូវទទួលបានសញ្ជាតិនៃ ប្រទេសប្តីប្រពន្ធដែលមានគោលបំណងចង់បានកូនដែលជាឪពុកម្តាយរបស់កុមារ។ នៅចក្រភពអង់គ្លេសទាមទារឱ្យប្ដីប្រពន្ធដែលមានបំណងចង់បានកូននោះត្រូវអនុវត្តការស្នើរសុំជាមាតាបិតាប្រសិនបើកុមារត្រូវបានកើតនៅបរទេស។ ដើម្បីចូលទៅចក្រភពអង់គ្លេស កូននោះតម្រូវឱ្យមានទិដ្ឋាការរបស់ប្រទេសដែលគេកើត។.

តើម្តាយពរពោះជំនូសអាចទទួលបានការគ្រប់គ្រងកូនដែឫទេ?

នេះជាផ្នែកមួយដែលមានគ្រោះថ្នាក់បំផុត នៃការបង្ករកំនើតដោយផ្ញើរពោះគឺការគ្រប់គ្រង កុមារ។ អាក្រក់ជាងនេះទៀតគឺ, ប្រទេសជាគោលដៅមួយចំនួនក្នុងការមានកូនទេសចរណ៍ បានអនុញ្ញាតឱ្យម្តាយដែលពពោះឱ្យគេនោះអាចមានការគ្រប់គ្រងកុមារប្រសិនបើនាងមានបំណង។ ប្រទេសអូស្ត្រាលី និងប្រទេសញូវហ្សើលែន ជាបានអនុវត្តច្បាប់នេះជាពិសេស។ ដោយច្បាប់របស់វាអនុញ្ញាតឱ្យម្តាយដែលពពោះឱ្យគេអាចគ្រប់គ្រងកូន។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសប្រទេសជាគោលដៅដូចជា ប្រទេសហ្សកហ្ស៊ី, ប្រទេសអ៊ុយក្រែន និងប្រទេសអាហ្វ្រិកខាងត្បូង, អ្នកមានសុវត្ថិភាពគ្រប់គ្រាន់ដើម្បីទទួលបានកុមារដែលជាខ្លួន អ្នកផ្ទាល់។ក្រុមហ៊ុន អាណាវ៉ារ៉ា (Anavara) មានភាពជិតស្និតជាមួយនឹងភ្នាក់ងារផ្នែកច្បាប់ និងភ្នាក់ងារដែលមានវិជ្ជាជីវៈនៅក្នុងប្រទេសហ្សកហ្ស៊ី ។ ប្រសិនបើអ្នកមានសំណួរណាមួយ សូមទាក់ទងមកយើងនៅលើ enquiry@anavara.com ។.

អ្នកស្វែងរកពត៌មានបន្ថែមពីការបង្ករកំនើតដោយផ្ញើរពោះនៅក្នុងគេហរទំព័រខាងក្រោម។: